
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រះនេត្រព្រះ ជាផ្លូវការ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សាលាស្រុកព្រះនេត្រព្រះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ជូនដល់ លោក ឈឺន រតនៈ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ មេឃុំ និងមន្ត្រីរាជការជុំវិញសាលាស្រុកជាច្រើនរូប។









