
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាលចំនួន ៤ទីតាំងទៀត នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងបទល្មើស Online Scams រកឃើញជនបរទេស ៩នាក់
(បន្ទាយមានជ័យ)៖ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល ចំនួន ៤បន្ថែមទៀត នៅក្នុងបុរី លី ហេង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៩នាក់ស្រី ១នាក់ ជាជនជាតិចិន ពាក់ព័ន្ធទៅនឹងបទល្មើស Online Scams។











