
កងរាជឣាវុធហត្ថខេត្តបញ្ជូនក្មេងទំនេីង៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់ ឈ្មោះស៊ីន យ៉ុងឈីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មោះ អៀន សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង១៦នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។











