
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៤ នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៥២នាក់
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៤ទីតាំង រកឃើញជនបរទេសសរុបចំនួន៥២នាក់ ស្រី២៤នាក់ ២សញ្ជាតិ ថៃ៤៦នាក់ស្រី២៣នាក់ និងឥណ្ឌូនេស៊ី៦នាក់ស្រី១នាក់។ ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។









