
ថ្នាក់ដឹកនាំ គ.ក.ស.ក ខេត្តបន្ទាយមានជ័យ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងអង្គការទស្សនៈពិភពលោក (World Vision)
(បន្ទាយមានជ័យ) នៅរសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្ត (គ.ក.ស.ក) បានអញ្ជើញជាអធិបតីក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃអង្គការទស្សនៈពិភពលោក (World Vision) ដែលដឹកនាំដោយ លោក ឈន តុលា ប្រធានតំបន់ប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកប្រចាំខេត្តសៀមរាប និងបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ នៅសាលប្រជុំ (ខ) សាលាខេត្ត ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ, លោក គីម សុវណ្ណសុីឌេត អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ, លោក ចិន្ត តេជោ្ញរិទ្ធិ ប្រធានកម្មវិធីកិច្ចការពារកុមារអង្គការ World Vision, លោកប្រធានកម្មវិធីអភិវឌ្ឍន៍តំបន់ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ។









