
កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល១១ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស Online Scams
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន១១ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានទីតាំងខ្លះជាប់ពាក់ព័ន្ធបទល្មើស Online Scams។ ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ដោយក្រុមទី១ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ដបន្ទាយមានជ័យ និងក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ។











