
ប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការងារបច្ចេកទេស ជូនដល់ប្រធាន-អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និង លោក កេត វិចិត្រ ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការណែនាំបច្ចេកទេសប្រឡង ជូនដល់ប្រធាន និងអនុប្រធានមណ្ឌលសំណេរ សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមណ្ឌលសំណេរ តំណាងយុវជន ស.ស.យ.ក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។









