
ប័ណ្ណកម្មសិទ្ធិ ចំនួន ៥ ៣០៤ ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន ០៧ភូមិ ក្នុងសង្កាត់កោះពងសត្វ និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០៧ភូមិ ស្មើនឹង ៥ ៣០៤ ប័ណ្ណ ក្នុងនោះមានភូមិកោះពងសត្វ ភូមិតាសុខ ភូមិព្រះអង្គ ភូមិស្នាយដង្គត់ ភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ភូមិខ្លាកូនចាស់ និងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ថិតនៅវត្តពោធ្យារាមអង្គាបុស្ប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។









