
ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅស្រុកមង្គលបូរី ចូលរួមថែទាំកសាងសមិទ្ធផលផ្លូវ ស្ពាន និងលូ ឱ្យបាននៅគង់វង្ស
បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) រួមជាមួយគណៈប្រតិភូអន្តរក្រសួង បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ។









