
លោកស្រី មុំ ពុទ្ធីតា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា របស់លេខាធិការដ្ឋាន គ.ខ.ប.ជ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន ខេត្តបន្ទាយមានជ័យ (គ.ខ.ប.ជ) ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត។









