
អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ចុះចែកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត ៦២គ្រួសារ នៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អែម សុខា អភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦២គ្រួសារ រស់នៅក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។









