
លោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងអង្គការ IOM ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដឹកនាំដោយ លោក Rayees Ahamad (M ) អ្នកសម្របសម្រួលគម្រោង ព្រមទាំងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ)។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅបន្ទប់របស់លោកស្រីអភិបាលរងខេត្ត។









