
ឯកឧត្ដម អ៊ុ រាត្រី និងលោកជំទាវ ប្រគល់ផ្ទះថ្មី២ខ្នង ជូនគ្រួសារមានជីវភាពខ្វះខាត ចំនួន២គ្រួសារ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ប្រគល់ផ្ទះថ្មី២ខ្នង និងបង្គន់អនាម័យ២ឈុត ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិចាន់គិរី និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។









