
ខេត្តបន្ទាយមានជ័យ ពង្រឹងយន្តការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធឌីជីថល SARMIS ដើម្បីធានាសុចរិតភាព និងប្រសិទ្ធភាពថវិកាជាតិ
បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៦– ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យកាន់តែមានភាពច្បាស់លាស់ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «ការត្រួតពិនិត្យ ផ្គរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥» នៅសាលប្រជុំធំរដ្ឋបាលខេត្ត។









