
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្ត្រប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយ ឯកឧត្តម សៀន សុវណ្ណា រដ្ឋលេខាធិការ បានចុះបេសកកម្មពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗស្តីពី «តំបន់សក្តានុពលសម្រាប់អភិវឌ្ឍន៍តាមតំបន់ព្រំដែន» ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។









