
FEATURE អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មី ជូនកម្មករនៃរោងចក្រ៣ នៅបន្ទាយមានជ័យ ដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧» និង «ការចុះឈ្មោះ ជូនផ្ទាល់នៅរោងចក្រ»
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មី ជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។









