
មន្ត្រីជលផលបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅបឹងតាកែត ស្រុកព្រះនេត្រព្រះ
បន្ទាយមានជ័យ៖ នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ មន្ត្រីនៃខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ ដឹកនាំដោយលោក ឈិត សុថៀង នាយផ្នែករដ្ឋបាលជលផលព្រះនេត្រព្រះ បានសហការជាមួយអាជ្ញាធរឃុំទឹកជោរ រួមមានមេឃុំ មេភូមិ ប៉ូលិសប៉ុស្តិ៍ ប្រជាការពារ និងសហគមន៍ សរុបចំនួន២៧នាក់ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់ស្រះជម្រកត្រីបឹងតាកែត ស្ថិតនៅភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។











