
អភិបាលខេត្តបន្ទាយមានជ័យ បន្តដាក់ចេញវិធានការរឹតបន្តឹងត្រួតពិនិត្យជនបរទេសតាមដងផ្លូវ ដេីម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជាមួយស្ថាប័នតុលាការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត អភិបាលក្រុងស្រុកទាំង៩ ប្រារព្ធ ឡើង នៅ សាលប្រជុំ ខ សាលា ខេត្ត បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៦។









