
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាល២ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនជាតិថៃ ១២៥នាក់
(បន្ទាយមានជ័យ)៖ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល ២ទីតាំងបន្ថែមទៀត ក្រែងលួចបង្កប់បទល្មើស Online Scams នៅសង្កាត់អូរជ្រៅ ក្រុងប៉ោងប៉ែត ដោយរកឃើញជនជាតិថៃ ១២៥នាក់ តែពុំមានការជាប់ពាក់ព័ន្ធបទល្មើសនោះទេ។











