
សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទទួល និងយកចិត្តទុកដាក់ខ្ពស់លើពលករខ្មែរចំនួន៥២នាក់ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ
បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយស្ថាប័នពាក់ព័ន្ធ នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹកមិញនេះបានទទួលពលរដ្ឋខ្មែរចំនួន ៥២នាក់ (ស្រី ១៨នាក់ និងកុមារ ០៧នាក់) ដែលបានឆ្លងដែនខុសច្បាប់ និងត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ។











