
កម្ពុជាបោះជំហានទៅរកការកសាងប្រព័ន្ធគាំពារសង្គមឌីជីថល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់
ឯកត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្ដីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម” ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូល សំដៅធ្វើឱ្យការរៀបចំឯកសារទាំងពីរ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្ត ក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា។











