
ក្រុមហ៊ុន អេសអេស ហ្វាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយអប់រំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការផ្សព្វផ្សាយអប់រំសុខភាព» ធ្វើនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ព្រមទាំងមានកិច្ចសហការ និងការសម្របសម្រួលបច្ចេកទេសពីក្រុមហ៊ុន អេសអេស ហ្វាម ។ ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ។









