
រដ្ឋបាលខេត្តបន្ទាយមានជ័យ និង ប.ស.ស. បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គម ដើម្បីពង្រឹងកិច្ចគាំពារដល់មន្ត្រីវិស័យសាធារណៈ
បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ»។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ សាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.។









