
ក្រសួងសង្គមកិច្ច បានចាត់មន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច ខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ និងផ្តល់អំណោយមនុស្សធម៌ជូនកុមារកំព្រា ៣នាក់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចាត់លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ និងសួរសុខទុក្ខគ្រួសារកុមារកំព្រាភ្លាមៗ ដែលកំពុងរស់នៅយ៉ាងលំបាកក្នុងភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។









