
ទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ និងរដ្ឋបាលស្រុកចំនួន ៣ (ស្វាយចេក អូរជ្រៅ និងថ្មពួក) ខេត្តបន្ទាយមានជ័យ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ និងរដ្ឋបាលស្រុកចំនួន ៣ (ស្វាយចេក អូរជ្រៅ និងថ្មពួក)នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។











