
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ ទោស(កាត់ម៉ាស៊ីនត្រជាក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ហាន គឹមសួង បានចុះល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ប្រទះឃើញជនសង្ស័យម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងបានហៅមកសួរនាំភ្លាមៗ ហើយបានរកឃើញកន្ទុយម៉ាស៊ីនត្រជាក់ម៉ាក មេឌៀ ចំនួន០១គ្រឿង,ដង្កាប់ ចំនួន០១,កូនសោរ រាងមូលអក្សរL ចំនួន០១ ហើយនាំកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដេីម្បីសួរនាំ។











