
លោក លៀម សុដា ដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យមុខសញ្ញាអ្នកទទួលផល ដើម្បីគាំទ្រការអនុវត្ត “កម្មវិធីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំ ត្រឡប់ពីប្រទេសថៃ” ដោយប្រើប្រាស់យន្តការគម្រោង LASED III
នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៦ សាលប្រជុំ Video Conference សាលាខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាពិនិត្យមុខសញ្ញាអ្នកទទួលផល ដើម្បីគាំទ្រការអនុវត្ត “កម្មវិធីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំ ត្រឡប់ពីប្រទេសថៃ” ដោយប្រើប្រាស់យន្តការគម្រោង LASED III ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។









