
អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការយល់ដឹងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ ដើម្បីបង្ការការជួញដូរមនុស្ស
លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃការធ្វើចំណាកស្រុក ដោយចាត់ទុកថា ការធ្វើចំណាកស្រុកដោយខ្វះព័ត៌មានត្រឹមត្រូវ និងមិនមានសុវត្ថិភាព អាចធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភសិទ្ធិ និងអំពើជួញដូរមនុស្ស។









