
រដ្ឋបាលស្រុកស្វាយចេក ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពឈរជើងនៅខ្សែបន្ទាត់ព្រំដែន
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងពង្រឹងស្មារតីកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ចំនួន ២ទីតាំង ក្នុងភូមិសាស្ត្រស្រុកស្វាយចេក។









