
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ) អញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំ នេះក៏មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុកទាំង៩ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦។









