
កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ ស្តីពីបច្ចុប្បន្នភាព ផលសម្រេច និងការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»
នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពិនិត្យលើបច្ចុប្បន្នភាព លទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»។











