
ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលសង្កាត់
ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ អាណត្តិទី៥ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ កាលពីវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលសង្កាត់អូរជ្រៅ ក្រោមអធិបតីភាពលោក វ៉ា ជឹមណារ៉េត ប្រធានក្រុមប្រឹក្សាសង្កាត់ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈពាក់ព័ន្ធនឹងការអនុវត្តការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។









