
ពលរដ្ឋ ២ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ទទួលបានបណ្ណកម្មសិទ្ធិអចលនវត្ថុជាង ២ពាន់បណ្ណ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ប្រជាពលរដ្ឋរស់នៅភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបចំនួន ២.២៤៧បណ្ណ ដើម្បីបញ្ជាក់ពីសិទ្ធិស្របច្បាប់លើអចលនវត្ថុរបស់ប្រជាពលរដ្ឋ។









