
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ប្រចាំខែសីហា ឆ្នាំ២០២៦
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ប្រចាំខែសីហា ឆ្នាំ២០២៦ ដើមបីពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពការងារ ព្រមទាំងទិសដៅអនុវត្តបន្ត ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ស្ត្រី និងកុមារក្នុងខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឆាត ប៉ានី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន (គ.ក.ស.ក) ខេត្ត តំណាង លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន (គ.ក.ស.ក) នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ។









