
ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះដកស្រង់បទពិសោធន៍លើការងារគ្រប់គ្រងទីលានទុកដាក់សំរាម និងការផលិតជីកំប៉ុស្ត នៅខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងជំនួបសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ស្ដីពីការងារគ្រប់គ្រងទីលានទុកដាក់សំរាម និងបច្ចេកទេសនៃការផលិតជីកំប៉ុស្ត នៅសាលប្រជុំរដ្ឋបាលខេត្តបាត់ដំបង ។









