
បណ្ណកម្មសិទ្ធិ ចំនួន ៧ ២៤៦ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន ១៤ភូមិ ក្នុងឃុំគោកបល្ល័ង្គ ឃុំគយម៉ែ ឃុំភ្នំតូច និងឃុំសំបួរ ស្រុកមង្គលបូរី
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៤ ភូមិ ស្មើនឹង ៧ ២៤៦ បណ្ណ មានភូមិផ្អាវថ្មី ឃុំគោកបល្ល័ង្គ ភូមិគយម៉ែង ភូមិស្ដីលើ ភូមិផ្លូវសៀម ភូមិតានង ភូមិអង្ករខ្មៅ ភូមិកសាងថ្មី ភូមិស្ទឹងចាស់ ភូមិស្ដីក្រោម ឃុំគយម៉ែង ភូមិអូរញរ ឃុំភ្នំតូច ភូមិឆ្នើមមាស ភូមិស្រណាល ភូមិឡ និងភូមិតាមែងពក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្ថិតនៅវត្តគយម៉ែង ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។









