
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយ
«កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយដើម្បីធានាបាននូវ៖ - និរន្តរភាពនៃការថែទាំសង្រ្គោះព្យាបាល - ការពារកុំឱ្យមានការខ្វះចន្លោះ - ដោះស្រាយបញ្ហា និង - ចាប់ផ្តើមការងារប្រចាំថ្ងៃ ជាមួយនឹងគោលដៅរួមគឺ ដើម្បីផ្តល់ការសង្រ្គោះព្យាបាលដ៏ល្អបំផុតដែលអាចធ្វេីបានជូនដល់អ្នកជំងឺរបស់យើង»។ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមិនជូនដំណឹងជាមុន។











