
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង និងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿង មានក្រឡាផ្ទៃសរុប ១៩៤៤ម៉ែត្រការ៉េ មានបណ្តោយ៣៦ ទទឹង១៨ម៉ែត្រ កម្ពស់៣ជាន់ ស្មើ១៦បន្ទប់ និងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។









