
អភិបាលខេត្តបន្ទាយមានជ័យ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាចំណងដៃដ៏មានតម្លៃសម្រាប់បម្រើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍមូលដ្ឋាន
ការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ជាពិសេសផ្លូវថ្នល់ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើរ ស្របតាមទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ផ្លូវបេតុងមួយខ្សែមានប្រវែងជាង ២០០ម៉ែត្រ នៅក្នុងភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន។









