
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម៖ ស្មារតីរឹងមាំរបស់ពលរដ្ឋភៀសសឹក គឺជាក្តីសង្ឃឹមក្នុងការកសាងជីវភាពឡើងវិញ
បន្ទាប់ពីឆ្លងកាត់ស្ថានភាពលំបាកដោយសារការភៀសសឹកពីសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើបូរណ ភាពទឹកដីកម្ពុជា ប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កំពុងបង្ហាញឱ្យឃើញពីស្មារតីអត់ធ្មត់ និងភាពរឹងមាំតាមរយៈការខិតខំរៀបចំទីជម្រក កសាងជីវភាព និងបន្តប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពរបស់ខ្លួន ទោះបីស្ថិតក្នុងបរិបទដែលនៅតែមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។









