
កិច្ចប្រជុំពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ដោយមានការចូលរួមពី លោកស្រី ចំរេីន ដាណេ អភិបាលស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបី លោកមេភូមិ និងអ្នកពាក់ព័ន្ធ កិច្ចប្រជុំនៅធ្វើឡើងនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។









