
ជនសង្ស័យចំនួន២នាក់ប្រុសស្រីធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់នៅក្រុងប៉ោយប៉ែតត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន២នាក់នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។











