
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) ។
ក្រុងប៉ោយប៉ែត: នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២ និង០០នាទី កម្លាំងជំនាញបានទទួលជនសង្ស័យចំនួន០២នាក់ ភេទប្រុស រួមជាមួយវត្ថុតាង ម៉ូតូហុងដាឌ្រីមចំនួន០២គ្រឿង និងកាំបិតចំនួន០២ដើម ពីអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ពាក់ពន្ធករណីលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។











