
រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ប្រជាពលរដ្ឋភៀសសឹក៖ អំណោយជាង ៣.០០០គ្រួសារ ត្រូវបាននាំយកទៅចែកជូននៅស្រុកស្វាយចេក
ការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋាន បានបន្តបង្ហាញឱ្យឃើញតាមរយៈការនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់ ប្រជា ពលរដ្ឋភៀសសឹកជាង ៣.០០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។








