
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត និងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រព័ន្ធអនឡាញ Zoom។








