
ឯកឧត្តម អ៊ុំ រាត្រី អភិបាល អញ្ជើញជាអធិបតីក្នុងពិធីប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះព្រះគ្រូចៅអធិការវត្តរតនគុណារាម (រោងគោ)
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈកិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ និងមានការអញ្ជើញចូលរួមពី លោកជំទាវ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី លោក លោកស្រី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។








