
ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា អញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណេីរទទួលស្វាគមន៍ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតព្រះរាជាណា ចក្រកម្ពុជា ប្រចាំសហភាពសហព័ន្ធមីយ៉ាន់ម៉ា។








