
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតី ប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះព្រះគ្រូចៅអធិការវត្តរតនគុណារាម (វត្តរោងគោ)
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះព្រះគ្រូបញ្ហារក្ខិតមង្គល រីរ៉ាម ព្រះគ្រូចៅអធិការវត្តរតនគុណារាម (វត្តរោងគោ) ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។








