
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីសមគំនិតអំពើលួច(សម្ភារៈជាង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សេង សុន ភេទប្រុស អាយុ៥០ឆ្នាំ បច្ចុប្បន្នស្នាក់បណ្ដោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីបាត់ម៉ូតូ និងសម្ភារៈជាងឈើមួយចំនួន កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។











