
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ម្នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស, ម្នាក់ទៀតពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងបន្ទាន់ពីប្រជាពលរដ្ឋ ស្ដីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចមុខកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ ស៊ា សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ សន ចាន់ធី ភេទប្រុស អាយុ៤២ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់។











